Sunday, May 1, 2016

កម្មវិធីផ្សេងៗទៀត របស់ Rotha Apps

បច្ចុប្បន្ននេះ Rotha Apps បានបង្កើតកម្មវិធី និងហ្គេម ដែលជាអត្ថប្រយោជន៍សម្រាប់លោកអ្នក ។
លោកអ្នកអាចទាញយកកម្មវិធី និងហ្គេមដោយឥតគិតថ្លៃ នៅក្នុងទូរស័ព្ទរបស់លោកអ្នកបាន។

ជាកម្មវិធីមួយដែលមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូន ដែលលោកអ្នកអាចមើលប្រតិទិនខ្មែរបាន ថ្ងៃឈប់សម្រាក បុណ្យជាតិ និងអន្តរជាតិ ថ្ងៃហុងស៊ុយ មើលឆ្នាំចាស់បាន ព្រមទាំងមើលឆ្នាំ២០១៧ បានថែមទៀត។


ហ្គេមរកពាក្យ (Word Search)
ជាហ្គេមមួយដ៏ពេញនិយមនៅអឺរ៉ុប ប៉ុន្តែហ្គេមនេះមិនទាន់មានជាភាសាខ្មែរទេ ដូច្នេះ Rotha Apps បានធ្វើវាឡើងដោយយើងអាចលេងជាភាសាខ្មែរបានដោយជោគជ័យមុនគេបង្អស់ មិនតែប៉ុណ្ណោះយើងអាចលេងជាភាសាខ្មែរក៏បាន និងអាចលេងភាសាដទៃជារហូតដល់១៥ភាសា ដូចជាថៃ អង់គ្លេស អ៊ីតាលី...។


ជាកម្មវិធីដែលកំពុងពេញនិយមផងដែរ ដោយវាបង្កើតឡើងដោយខ្មែរ ហើយកម្មវិធីនេះស្រង់ទិន្នន័យតាមក្រសួងធនធាតុទឹក និងឧតុនិយម ដើម្បីធានាបាននូវការត្រឹមត្រូវ និងផ្តល់ជូនពត៌មានផ្សេងៗទាក់ទងនឹងអាកាសធាតុនៃខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា។



ជាហ្គេមមួយពេញនិយមនៅអាស៊ី ហើយឥឡូវនេះ លោកអ្នកអាចលេងហ្គេមខ្លាឃ្លោកលើទូរស័ព្ទដៃរបស់លោកអ្នកបាន ដែលបង្កើតដោយស្នាដៃកូនខ្មែររបស់យើង ហើយមានលក្ខណៈទាន់សម័យ។



កម្មវិធីនេះ នឹងបង្ហាញត្រីវិស័យ ដែលបង្ហាញទិសដៅយ៉ាងក្បះក្បាយ មិនតែប៉ុណ្ណោះក៏មានបង្ហាញនូវអាសយដ្ឋាន ជាភាសាខ្មែរដែលលោកអ្នកកំពុងស្ថិតនៅ ហើយក៏មានពិស និងភ្លើងSOSបន្ថែមទៀតផងដែរ។


បើបងប្អូនមានបំណងចង់បន្ថែមលក្ខណៈសម្បត្តិ(Feature), កែតម្រូវកំហុស (Error Fixing), ផ្តល់យោបល់ (Suggestion), និងរិះគន់ (Feedback) ផ្សេងៗ បងប្អូនអាចទំនាក់ទំនងមកខ្ញុំបានតាមរយៈ
- Email: apps.rotha@gmail.com
អរគុណសម្រាប់ការគាំទ្រកម្មវិធី និងហ្គេម របស់ Rotha Apps





No comments:

Post a Comment