Sunday, May 1, 2016

កម្មវិធីផ្សេងៗទៀត របស់ Rotha Apps

បច្ចុប្បន្ននេះ Rotha Apps បានបង្កើតកម្មវិធី និងហ្គេម ដែលជាអត្ថប្រយោជន៍សម្រាប់លោកអ្នក ។
លោកអ្នកអាចទាញយកកម្មវិធី និងហ្គេមដោយឥតគិតថ្លៃ នៅក្នុងទូរស័ព្ទរបស់លោកអ្នកបាន។

ជាកម្មវិធីមួយដែលមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូន ដែលលោកអ្នកអាចមើលប្រតិទិនខ្មែរបាន ថ្ងៃឈប់សម្រាក បុណ្យជាតិ និងអន្តរជាតិ ថ្ងៃហុងស៊ុយ មើលឆ្នាំចាស់បាន ព្រមទាំងមើលឆ្នាំ២០១៧ បានថែមទៀត។


ហ្គេមរកពាក្យ (Word Search)
ជាហ្គេមមួយដ៏ពេញនិយមនៅអឺរ៉ុប ប៉ុន្តែហ្គេមនេះមិនទាន់មានជាភាសាខ្មែរទេ ដូច្នេះ Rotha Apps បានធ្វើវាឡើងដោយយើងអាចលេងជាភាសាខ្មែរបានដោយជោគជ័យមុនគេបង្អស់ មិនតែប៉ុណ្ណោះយើងអាចលេងជាភាសាខ្មែរក៏បាន និងអាចលេងភាសាដទៃជារហូតដល់១៥ភាសា ដូចជាថៃ អង់គ្លេស អ៊ីតាលី...។


ជាកម្មវិធីដែលកំពុងពេញនិយមផងដែរ ដោយវាបង្កើតឡើងដោយខ្មែរ ហើយកម្មវិធីនេះស្រង់ទិន្នន័យតាមក្រសួងធនធាតុទឹក និងឧតុនិយម ដើម្បីធានាបាននូវការត្រឹមត្រូវ និងផ្តល់ជូនពត៌មានផ្សេងៗទាក់ទងនឹងអាកាសធាតុនៃខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា។



ជាហ្គេមមួយពេញនិយមនៅអាស៊ី ហើយឥឡូវនេះ លោកអ្នកអាចលេងហ្គេមខ្លាឃ្លោកលើទូរស័ព្ទដៃរបស់លោកអ្នកបាន ដែលបង្កើតដោយស្នាដៃកូនខ្មែររបស់យើង ហើយមានលក្ខណៈទាន់សម័យ។



កម្មវិធីនេះ នឹងបង្ហាញត្រីវិស័យ ដែលបង្ហាញទិសដៅយ៉ាងក្បះក្បាយ មិនតែប៉ុណ្ណោះក៏មានបង្ហាញនូវអាសយដ្ឋាន ជាភាសាខ្មែរដែលលោកអ្នកកំពុងស្ថិតនៅ ហើយក៏មានពិស និងភ្លើងSOSបន្ថែមទៀតផងដែរ។


បើបងប្អូនមានបំណងចង់បន្ថែមលក្ខណៈសម្បត្តិ(Feature), កែតម្រូវកំហុស (Error Fixing), ផ្តល់យោបល់ (Suggestion), និងរិះគន់ (Feedback) ផ្សេងៗ បងប្អូនអាចទំនាក់ទំនងមកខ្ញុំបានតាមរយៈ
- Email: apps.rotha@gmail.com
អរគុណសម្រាប់ការគាំទ្រកម្មវិធី និងហ្គេម របស់ Rotha Apps





Friday, January 15, 2016

ក្រមសីលធម៌គ្រូពេទ្យ

ក្រមសីលធម៌គ្រូពេទ្យ 
លោកអ្នកអាចទាញយកឯកសារនេះបានតាមរយៈ 
ប្រសិនបើ link ខាងលើមានបញ្ហា សូមព្យាយាមម្តងទៀត

ឯកសារនេះចែករំលែកដោយ
Entertainment  And Knowledge
Post នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ក្នុង Album នេះ

Tuesday, December 22, 2015

ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ២០១៥



លោកអ្នកអាចទាញយកច្បាប់ ចរាចរណ៍ផ្លូវគោក ២០១៥ នេះបាន ដោយគ្រាន់តែចុច Link នេះ
ប្រសិនបើ link ខាងលើមានបញ្ហាក្នុងការបើកមើល​ សូមព្យាយាមម្តងទៀត

Monday, November 16, 2015

ព្រឹត្តិការណ៍អ្វីខ្លះ សម្រាប់សប្តាហ៍ទី៤ នៃខែវិច្ឆិកា នេះ

នៅថ្ងៃទី២៣ វិច្ឆិកា ២០១៥ ត្រូវជាថ្ងៃនៃកំណើតរបស់លោក វណ្ណ មូលីវណ្ណ
រូបលោក  វណ្ណ មូលីវណ្ណ , source: wiki
លោក វណ្ណ-មូលីវណ្ណ (កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦) ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញ​របស់​ប្រទេសកម្ពុជា។ លោក​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ស្ថាបត្យកម្ម​ដែល​គេ​ហៅ​ថា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុង​សម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅ​ពេល​ដែល​វប្បធម៌ខ្មែរ​មាន​​ការ​រីកចម្រើន​​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។


នៅថ្ងៃទី២៤ វិច្ឆិកា ២០១៥ ត្រូវជាថ្ងៃដែលប្រារព្ធពិធីបុណ្យអ៊ុំទូក
source: wiki
ចុចទីនេះដើម្បីទៅកាន់ពត៌មាននៃពិធីបុណ្យអ៊ុំទូក